watermark logo

تا بعدی

پخش خودکار

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបង្ហោះ Facebook ចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល

48 بازدیدها • 08 اکتبر 2019
اشتراک گذاری
جاسازی کنید
Julien Nara
Julien Nara
مشترکین
0

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបង្ហោះ Facebook ចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ក៏ត្រូវមានទោសដែរ (Video inside)

(ភ្នំពេញ)៖ ការបង្ហោះនៅលើ Facebook អំពាវនាវ ឬចូលរួមក្នុងផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មិនមែនជាការបញ្ចេញមតិនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា អ្នកទាំងនោះក៏នឹងត្រូវចាប់ខ្លួនដែរ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បង្ហោះតែ Facebook ចូលក្នុងយុទ្ធនាការហ្នឹងក៏ត្រូវតែចាប់ខ្លួនដែរ នេះមិនមែនជាសិទ្ធិបញ្ចេញមតិ គឺជាការចូលរួមអំពើក្បត់ ដើម្បីផ្តួលរំលំតាមរយៈកម្លាំងប្រដាប់អាវុធ យើងមិនយល់ព្រមឱ្យអ្នកឯងធ្វើរបៀបនេះទេ»។

រយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់អំពីបទ «រួមគំនិតក្បត់»។ ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ត្រង់ចំណុចនេះថា៖ «កុំភ្លេចថាសំណាញ់របស់គេញឹកណាស់ អាអ្នកនៅបាងកក មិនប្រាកដថាអ្នកឯងសុវត្ថិភាពទេ អញតាមយកពីហ្នឹងមកទៀត និយាយឱ្យត្រង់អញ្ចឹងតែម្តង។ ទោះអ្នកឯងនៅបាងកក តែកុំភ្លេចថា កម្ពុជា និងថៃ មានសហប្រតិបត្តិការជាមួយគ្នា»។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយនឹងការប្រកាសនេះ លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv

بیشتر نشان بده، اطلاعات بیشتر
0 نظرات sort مرتب سازی بر اساس

تا بعدی

پخش خودکار